English

ENGLISH

Guraduate school, Tokyo University of Social Welfare

ថ្នាក់ក្រោយឧត្តមផ្នែកអប់រំ, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ

កម្មវិធីសិក្សារយៈពេល២ឆ្នាំ
●ថ្នាក់រៀនពេលថ្ងៃ(សាខាអិសិសាគីនិងសាខាណាហ្គូយ៉ា)


ដើម្បីដោះស្រាយបញ្ហាជាច្រើនដែលកើតមានក្នុងវិស័យអប់រំ វាចាំបាច់ណាស់ដែលពួកយើងត្រូវទៅអោយដល់ទីនោះដោយធ្វើការសិក្សាបែបអន្តរជាតិនិងមានទស្សនៈវិស័យទូលំទូលាយ។ ពួកយើងគួរតែស្វែងរក និងអភិវឌ្ឍន៍នូវចំណេះដឹងនិងវិធីសាស្រ្តថ្មីៗ ដែលមិនមែនផ្តោតសំខាន់ចំពោះតែវិស័យអប់រំនិងវិស័យវិទ្យាសាស្រ្តជិតខាងនោះទេ  ប៉ុន្តែវាទាក់ទងនឹងវិស័យសិក្សាយ៉ាងធំទូលាយ។
ដើម្បីដោះស្រាយជាមួយបញ្ហាផ្សេងៗនៅក្នុងសាលា, ក្រុមគ្រួសារនិងសហគមន៍ កម្មវិធីសិក្សាផ្នែកអប់រំរបស់យើងមាននូវវិស័យអប់រំ, ការអប់រំពិសេស, ការពិគ្រោះចិត្តសាស្រ្ត, ពត៌មានអប់រំ, អង់គ្លេសនិងការអប់រំ។​ ជាមួយគ្នាផងដែរ ក្រៅពីការអនុវត្តន៍ការបង្រៀន និងបទពិសោធន៍ក្នុងការថែទាំនៅឯសកលវិទ្យាល័យ  និស្សិតអាចនឹងទទួលបានការយល់ដឹងផ្សេងៗពីបទពិសោធន៍សង្គមជាច្រើនដូចជា ការចុះទសន្សកិច្ចមជ្ឈមណ្ឌលពិគ្រោះយោបល់ផ្នែកកុមារ និងការិយាល័យធ្វើចំណាត់ថ្នាក់លើអនិតិជន, សកម្មភាពស្ម័គ្រចិត្តកំឡុងពេលវិស្សមកាលរដូវក្តៅនិងរដូវផ្ការីក ហើយពួកគេនឹងអាចនឹងបណ្តុះបណ្តាលអត្តចរិតនិងភាពជាមនុស្ស។ បទពិសោធន៍ទាំងនេះនឹងជួយអោយពួកគេទទួលបាននូវសមត្ថភាពក្នុងការគិតយ៉ាងទូលំទូលាយនិងការអនុវត្តន៍ដ៏ល្អឥតខ្ចោះហាក់បីដូចជាអ្នកជំនាញនៅក្នុងការអប់រំ។

【សញ្ញាបត្រ】 បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ

ថ្នាក់ក្រោយឧត្តមផ្នែកព្យាបាលចិត្តវិទ្យា, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព្យាបាលចិត្តវិទ្យា

កម្មវិធីសិក្សារយៈពេល២ឆ្នា
ថ្នាក់រៀនពេលថ្ងៃ(សាខាអិសិសាគី)

គោលបំណងរបស់កម្មវិធីនេះគឺដើម្បីអភិវឌ្ឍន៍បណ្តុះបណ្តាលមនុស្សអោយក្លាយទៅជា បុគ្គលដែលមានជំនាញខ្ពង់ខ្ពស់ មានប្រតិកម្មរហ័សនិងយល់ដឹងពីតម្រូវការរបស់អតិថិជន និងក្លាយទៅជាបុគ្គលដែលមានបទពិសោធន៍ក្នុងការពិគ្រោះយោបល់ក្នុងការអប់រំដល់អ្នកដែលមានបញ្ហាផ្លូវចិត្ត មានដូចជាការដោះស្រាយបញ្ហា, រកឃើញបញ្ហាអោយទាន់ពេលវេលានិងការបង្ការទុកជាមុននូវបញ្ហាសុខភាពសតិអារម្មណ៍។ កម្មវិធីនេះនឹងអប់រំ បណ្តុះបណ្តាលនិស្សិតនៅក្នុងការវាយតំលៃបញ្ហាផ្លូវចិត្ត, ការព្យាបាលបញ្ហាផ្លូវចិត្តនិងជំនាញក្នុងការប្រឹក្សា ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅពីយន្តការនៃឥរិយាបថរបស់មនុស្ស។ លើសពីនេះទៅទៀត និស្សិតនឹងសិក្សាពីការពិគ្រោះព្យាបាលសំរាប់ធ្វើការអនុវត្តន៍អោយក្លាយទៅជាបុគ្គលដែលមានជំនាញច្បាស់លាស់ក្នុងការព្យាបាលចិត្តវិទ្យាដោយបន្តធ្វើការចូលរួមទាំងកម្មវិធីចុះកម្មសិក្សាទាំងក្នុងនិងក្រៅសាលា និងគ្រឹះស្ថានព្យាបាលចិត្តវិទ្យា,​ មន្ទីរពេទ្យនិងស្ថាប័នពាក់ព័ន្ធផ្សេងៗដែលស្ថិតនៅក្រោមការណែនាំពីសាស្រ្តាចារ្យជំនាញនិងអ្នកសំរបសំរួលក្នុងការចុះកម្មសិក្សា។


【សញ្ញាបត្រ】បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព្យាបាលចិត្តវិទ្យា
【វិញ្ញាបនបត្រ】អាជ្ញាប័ណ្ណអ្នកព្យាបាលចិត្តវិទ្យា

ថ្នាក់ក្រោយឧត្តមផ្នែកព្យាបាលចិត្តវិទ្យា, បណ្ឌិតផ្នែកព្យាបាលចិត្តវិទ្យា

កម្មវិធីសិក្សារយៈពេល៣ឆ្នាំ
●ថ្នាក់រៀនពេលថ្ងៃ(សាខាអិកិបឹកឹរុ)


គោលបំណងរបស់កម្មវិធីសិក្សាថ្នាក់បណ្ឌិតផ្នែកព្យាបាលចិត្តវិទ្យានៃសកលវិទ្យាល័យតូក្យូហ្វុគុស៊ិគឺដើម្បីបង្កើតអោយបាននូវអ្នកជំនាញ, អ្នកគ្រប់គ្រងមើលការខុសត្រូវ ឬក៏អ្នកប្រឹក្សាផ្នែកអប់រំ និងអ្នកស្រាវជ្រាវក្នុងវិស័យព្យាបាលចិត្តវិទ្យាដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ ហើយសាលាផ្តល់ជូនដល់និស្សិតនូវប្រព័ន្ធអប់រំដែលមិនមានការផ្លាស់ប្តូរនិងប្រហាក់ប្រហែលគ្នាចាប់តាំងពីកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់កម្មវិធីថ្នាក់បណ្ឌិត។

【សញ្ញាបត្រ】បណ្ឌិតផ្នែកព្យាបាលចិត្តវិទ្យា

ថ្នាក់ក្រោយឧត្តមផ្នែកសុខមាលភាពសង្គម, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខមាលភាពសង្គម

កម្មវិធីសិក្សារយៈពេល២ឆ្នាំ
●ថ្នាក់រៀនយប់និងថ្ងៃសៅរិ៍(សាខាអិកិបឹកឹរុ)
●ថ្នាក់រៀនពេលថ្ងៃ(សាខាណាហ្គូយ៉ា)

កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខមាលភាពសង្គមនឹងផ្តល់ជូននិស្សិតនូវឪកាសដើម្បីបង្កើតសកម្មភាពស្រាវជ្រាវក្នុងការសិក្សាដោយផ្អែកតាមEvidence Based Practice(EBP)។ កម្មវិធីសិក្សាសញ្ញាបត្រនេះគឺសំរាប់យកបទពិសោធន៍ក្នុងការចុះអនុវត្តការងារសង្គមនៅក្នុងស្ថាប័ននិងវិទ្យាស្ថានជាច្រើនដែលធ្វើការងារទាក់ទងនឹងការងារសង្គម ហើយអ្នកដែលមានសញ្ញាបត្រមួយក្នុងដៃ ប៉ុន្តែកំពុងតែចង់ប្តូរទិសដៅទៅកាន់វិស័យសុខមាលភាពសង្គម និងជាអ្នកដែលចង់អភិវឌ្ឍន៍ជំនាញក្នុងការសិក្សាសំរាប់ការស្រាវជ្រាវនិងការអភិវឌ្ឍន៍វិជ្ជាជីវៈ។ អាស្រ័យតាមការបញ្ចប់នៃកម្មវិធី និស្សិតអាចនឹងត្រូវប្រលងថ្នាក់ជាតិដើម្បីយកវិញ្ញាបនបត្រជំនាញអ្នកធ្វើការងារសង្គម​ និងចូលរួមក្នុងកម្មវិធីចុះកម្មសិក្សានៅក្នុងស្ថាប័ននិងអង្គការដែលទាក់ទងនឹងសុខមាលភាពសង្គម។ លើសពីនេះទៅទៀត និស្សិតអាចនឹងមានសិទ្ធិដើម្បីទទួលបានវិញ្ញាបនបត្រការបង្រៀនកំរិតវិទ្យាល័យសំរាប់ផ្នែកសុខមាលភាពសង្គ

 

【សញ្ញាបត្រ】បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខមាលភាពសង្គម
【វិញ្ញាបនបត្រ】វិញ្ញាបនបត្រការបង្រៀនកំរិតវិទ្យាល័យសំរាប់ផ្នែកសុខមាលភាពសង្គម(សំរាប់អ្នកដែលមានវិញ្ញាប


ថ្នាក់ក្រោយឧត្តមផ្នែកសុខមាលភាពសង្គម, បណ្ឌិតផ្នែកសុខមាលភាពសង្គម

កម្មវិធីសិក្សារយៈពេល៣ឆ្នាំ
●ថ្នាក់រៀនពេលថ្ងៃ(សាខាអិកិបឹកឹរុនិងសាខាអិសិសាគី)

ផ្អែកតាមការអប់រំនិងការស្រាវជ្រាវដែលបានបង្កើតឡើងនៅក្នុងកម្មវិធីសិក្សាកំរិតបរិញ្ញាបត្រនិងកំរិតបរិញ្ញាបត្រជាន់ខ្ពស់ និស្សិតអាចនឹងចូលរួមចំណែកដើម្បីស្វែងរកវិធីសាស្ត្រក្នុងការស្រាវជ្រាវបែបជឿនលឿន និងអភិវឌ្ឍន៍ទ្រឹស្តីប្រកបដោយភាពច្នៃប្រឌិតនិងវិធីសាស្រ្តក្នុងការអនុវត្តន៍ការងារសង្គម។ កម្មវិធីនេះគឺដើម្បីអភិវឌ្ឍន៍ភាពជាអ្នកជំនាញនៅក្នុងវិស័យសុខមាលភាពសង្គម សំរាប់អ្នកដែលអាចមានសមត្ថភាពក្នុងការដើរតួនាទីជាអ្នកស្រាវជ្រាវនៅក្នុងសកលវិទ្យាល័យក្នុងស្រុកនិងអន្តរជាតិ, នៅវិទ្យាស្ថានអប់រំ និងអង្គការអន្តរជាតិដែលរួមមានអង្គការសហប្រជាជាតិ។

 

【សញ្ញាបត្រ】បណ្ឌិតផ្នែកសុខមាលភាពសង្គម

ថ្នាក់ក្រោយឧត្តមផ្នែកសុខមាលភាពសង្គម, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកថែទាំកុមារ

កម្មវិធីសិក្សារយៈពេល២ឆ្នាំ
●ថ្នាក់រៀនយប់និងថ្ងៃសៅរិ៍(សាខាអិកិបឹកឹរុ)
●ថ្នាក់រៀនពេលថ្ងៃ(សាខាអិសិសាគី)

ដើម្បីបំពេញនូវតម្រូវការនៃបំលាស់ប្តូរយ៉ាងលឿនរបស់សង្គមដូចជាការថយចុះនូវចំនួនកុមារ ដែលកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកថែទាំកុមារ គឺត្រូវបានបង្កើតឡើងដើម្បីបង្កើតនូវអ្នកជំនាញនិងបញ្ញាវន្តដែលអាចវិភាគនិងដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងបញ្ហាបរិស្ថានរបស់កុមារដែលមានដូចជាឪពុកម្តាយនិងការមើលថែជាដើម។ ការផ្តោតសំខាន់នៅក្នុងការស្រាវជ្រាវនៃកម្មវិធីសិក្សានេះគឺរាប់បញ្ចូលចាប់ពីការសិក្សាស្តីពីកុមារនិងការមើលថែទាំសុខភាព, ចិត្តវិទ្យា, ការអភិវឌ្ឍន៍កុមារនិងសុខមាលភាពកុមារ។

【សញ្ញាបត្រ】បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកថែទាំកុមារ

កម្មវិធីនិស្សិតស្រាវជ្រាវអន្តរជាតិ ថ្នាក់ក្រោយឧត្តមនៃសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ កម្មវិធីនិស្សិតស្រាវជ្រាវអន្តរជាតិ

ថ្នាក់ក្រោយឧត្តមនៃសកលវិទ្យាល័យតូក្យូហ្វុគុស៊ិគឺសំរាប់និស្សិតទាំងឡាយណាដែលមានបំណងចង់ធ្វើការស្រាវជ្រាវក្នុងវិស័យការងារសង្គម, ព្យាបាលចិត្តវិទ្យា, ឬក៏ការថែទាំកុមារនិងការអប់រំ ជាមួយគ្នាផងដែរនិស្សិតក៏អាចសិក្សាភាសានិងវប្បធម៌ជប៉ុន ដែលចាំបាច់សំរាប់ការស្រាវជ្រាវរបស់ពួកគេ។ យើងអាចរំពឹងថា និស្សិតដែលបានបញ្ចប់កម្មវិធីសិក្សានេះ អាចនឹងចូលសិក្សាជានិស្សិតធម្មតាថ្នាក់ក្រោយឧត្តមនៃសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ។ រយៈពេលសិក្សារបស់កម្មវិធីនេះ ជាធម្មតាគឺ១ឆ្នាំ ទោះបីជាបែបនេះក្តីក៏មាននិស្សិតខ្លះអាចបញ្ចប់កម្មវិធីនេះត្រឹមរយៈពេល៦ខែ សំរាប់អ្នកដែលមានក្រេឌីតដែលសាលាទាមទារនិងមានលទ្ធផលសិក្សាដែលអាចទទួលយកបាន។ រយៈពេលសិក្សាអតិបរិមានៃកម្មវិធីនេះគឺ២ឆ្នាំ។

សាខា

សាខាអិសិសាគី, សាខាអិកិបឹកឹរុ, សាខាណាហ្គូយ៉ា