Khmer

KHMER

Khmer

សាខារបស់សកលវិទ្យាល័យតូក្យូហ្វុគុស៊ិមានទីតាំងស្ថិតនៅតាមតំបន់ទីក្រុងនៅក្នុងប្រទេសជប៉ុនដែលមានដូចជាទីក្រុងតូក្យូ(សាខាអិកិបឹកឹរុនិងសាខាអូជិ) និងមានទីតាំងនៅទីក្រុងធំលំដាប់ទី៣នៅប្រទេសជប៉ុនគឺទីក្រុងណាហ្គូយ៉ា និងទីក្រុងអិសិសាគី ខេត្តហ្គឹមម៉ា។ អិសិសាគី គឺជាទីតាំងដែលមានទីធ្លាធំទូលាយនិងស្រស់ស្អាត ដោយអាចធ្វើដំណើរតាមរថភ្លើងនិងរថយន្តក្រុងជាដើម ដោយចំណាយពេលប្រហែល៩០នាទីពីទីក្រុងតូក្យូ។ សកលវិទ្យាល័យតូក្យូហ្វុគុស៊ិផ្តល់ជូននូវគុណភាពអប់រំយ៉ាងល្អឥតខ្ចោះដល់និស្សិត។ ម្យ៉ាងវិញទៀត និស្សិតដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យយើងខ្ញុំ បានកំពុងតែបំរើតួនាទីនៅក្នុងសង្គមរបស់ជប៉ុន។ សកលវិទ្យាល័យតូក្យូហ្វុគុស៊ិ មានកម្មវិធីសិក្សាភាសាជប៉ុនដ៏ល្អ ហើយយើងក៏មានថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមផ្សេងៗដែលនិស្សិតបរទេសអាចសិក្សាបានផងដែរ។ យើងនឹងស្វាគមន៍គ្រប់និស្សិតបរទេសទាំងអស់។ យើងសង្ឃឹមថាពួកគេនឹងអាចសិក្សាភាសាជប៉ុន និងវប្បធម៌ជប៉ុននៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ ដើម្បីអោយក្លាយខ្លួនទៅជាអ្នកជំនាញនៅតាមវិស័យនានានៅក្នុងសង្គម។ យើងសូមជូនពរអោយពួកគេទទួលបានភាពជោគជ័យ ទាំងនៅប្រទេសជប៉ុន និងនៅប្រទេសកំណើតរបស់ខ្លួន ក្នុងនាមជានិស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ។


Facebook-English

Facebook-Nepal

Facebook-Vietnam

សំរាប់និស្សិតបរទេស