Khmer

KHMER

កម្មវិធីនិស្សិតស្រាវជ្រាវអន្តរជាតិនៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ


កម្មវិធីនិស្សិតស្រាវជ្រាវអន្តរជាតិថ្នាក់ក្រោយឧត្តមនៃសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ ការណែនាំស្តីពីការដាក់ពាក្យថ្នាក់ក្រោយឧត្តមសំរាប់និស្សិតស្រាវជ្រាវអន្តរជាតិនៃសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ

ជាកម្មវិធីសិក្សាបឋមមួយ(ស្រដៀងនឹងកម្មវិធីសវនករ)សំរាប់អោយនិស្សិតត្រៀមខ្លួនដើម្បីចូលសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ។

តើអ្វីទៅគឺជាកម្មវិធីសិក្សានិស្សិតស្រាវជ្រាវអន្តរជាតិថ្នាក់ក្រោយឧត្តម?

កម្មវិធីសិក្សានេះត្រូវបានបង្កើតឡើងសំរាប់អ្នកដែលចង់សិក្សាផ្នែកអប់រំ,សុខមាលភាពសង្គម,មើលថែកុមារនិងការអប់រំថ្នាក់ដំបូង,ចិត្តវិទ្យានៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ ហើយក៏ជាកម្មវិធីសំរាប់អ្នកដែលចង់ទទួលបាននូវចំណេះដឹងពីវប្បធម៌ជប៉ុននិងទទួលបាននូវសមត្ថភាពជប៉ុនដែលចាំបាច់សំរាប់ការសិក្សាក្នុងមុខវិជ្ជាដែលបានរៀបរាប់ខាងលើនេះ។
នេះជាកម្មវិធីសិក្សាបឋមមួយ(ស្រដៀងនឹងកម្មវិធីសវនករ)សំរាប់អោយនិស្សិតត្រៀមខ្លួនដើម្បីចូលសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ។ និស្សិតនឹងត្រូវបានទទួលស្គាល់ជានិស្សិតស្រាវជ្រាវដែលអាចនឹងអោយពួកក្លាយជានិស្សិតធម្មតាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ។ ជាទូទៅរយៈពេលសិក្សានៃកម្មវិធីនេះគឺ១ឆ្នាំ។ ទោះបីជាបែបនេះក្តី និស្សិតខ្លះអាចបញ្ចប់កម្មវិធីនេះត្រឹមតែ៦ខែ អាស្រ័យតាមវត្តមាននិងលទ្ធផលនៃការសិក្សារបស់ពួកគេ។
រយៈពេលអតិបរមាក្នុងនាមជានិស្សិតស្រាវជ្រាវយ៉ាងយូរគឺ២ឆ្នាំ អាស្រ័យតាមសមត្ថភាពភាសាជប៉ុននិងលទ្ធផលនៃការសិក្សារបស់ពួកគេ។
ប្រសិនបើសិក្សាបានគ្រប់មុខវិជ្ជាដែលតម្រូវអោយសិក្សា ដែលមាននៅក្នុងកម្មវិធីនិស្សិតស្រាវជ្រាវនោះ អ្នកអាចនឹងទទួលស្គាល់ជានិស្សិតធម្មតាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ។ (និស្សិតចាំបាច់ត្រូវធ្វើការប្រលងជ្រើសរើស។ ចំពោះបុគ្គលដែលបានទទួលអនុសាសន៍ផ្ទៃក្នុងនឹងទទួលបានការអនុគ្រោះ)  កម្មវិធីនេះផ្តល់អត្ថប្រយោជន៍ដល់និស្សិត ពីព្រោះថាក្រេឌីតដែលទទួលបាននៅពេលជានិស្សិតស្រាវជ្រាវអាចនឹងរាប់បញ្ចូលជាមួយនឹងក្រេឌីតដែលតម្រូវអោយសិក្សានៅថ្នាក់ក្រោយឧត្តមធម្មតានៃសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ។


កម្មសិក្សារបស់និស្សិតស្រាវជ្រាវមហាវិទ្យាល័យ(មានមុខវិជ្ជាផ្លាស់ប្តូរ) *យោងតាមការណែនាំរបស់មន្ទីរអន្តោប្រវេសន៍អំពីនិស្សិតស្រាវជ្រាវ

និស្សិតត្រូវតែសិក្សាមួយវិជ្ជាជ្រើសរើស យ៉ាងហោចណាស់១០ម៉ោងក្នុងមួយសប្តាហ៍។
*និស្សិតនឹងត្រូវរៀបចំការសិក្សាដោយអាស្រ័យលើគំរោងសិក្សារបស់ពួកគេ ហើយស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកទីប្រឹក្សាការសិក្សានៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ។
*និស្សិតស្រាវជ្រាវអន្តរជាតិនៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិត្រូវតែសិក្សាមុខវិជ្ជាដែលអាចជ្រើសរើសបានដែលសាលាមាន
(មានដូចខាងក្រោម)ដើម្បីបញ្ចប់កម្មវិធីនេះ។

ឈ្មោះមុខវិជ្ជា ក្រេឌីត
វប្បធម៌និងភាសាជប៉ុន១    ២
វប្បធម៌និងភាសាជប៉ុន២    ២
*និស្សិតស្រាវជ្រាវអាចចាំបាច់ត្រូវសិក្សាមុខវិជ្ជាបន្ថែមមួយចំនួនជាភាសាជប៉ុន (រួមមានអក្សរ,ការអាន,គំរូនៃប្រយោគ,ការសន្ទនា,ការតាក់តែងថ្មីនិងការស្តាប់)អាស្រ័យលើសមត្ថភាពភាសាជប៉ុនរបស់និស្សិត។
ជំនាញការងារសង្គម និងការគ្រប់គ្រងជំនួញ ជំនាញព្យាបាលចិត្តវិទ្យា ជំនាញថែទាំកុមារ ជំនាញអប់រំ


លក្ខខណ្ឌសំរាប់ការដាក់ពាក្យ(ត្រូវតែបំពេញទាំង១និង២)

(១) រយៈពេលសំរាប់ការដាក់ពាក្យ ការចុះឈ្មោះសំរាប់ខែមេសាឆ្នាំ២០១៦ 

ចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៥ ដល់​ ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៥
ទោះបីជាបែបនេះក្តី សូមពិនិត្យមើលរយៈពេលដាក់ពាក្យអោយបានច្បាស់លាស់ សំរាប់បេក្ខជនដែលមកពីប្រទេសនិងតំបន់ដូចដែលមានខាងក្រោមនេះ។


ប្រទេសនេប៉ាល

ចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៥ ដល់​ ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៥


ប្រទេសចិន, ហុងកុង, ម៉ាកាវ, តៃវ៉ាន់, កូរ៉េ, វៀតណាមនិងមីយ៉ាន់ម៉ា

ចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៥ ដល់​ ថ្ងៃទី២១ខែធ្នូឆ្នាំ២០១៥ ការចុះឈ្មោះសំរាប់ខែតុលាឆ្នាំ២០១៦ 
ចាប់ផ្តើមពីថ្ងៃទី១៥ខែមេសាឆ្នាំ២០១៦ ដល់​ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦
ទោះបីជាបែបនេះក្តី សូមពិនិត្យមើលរយៈពេលដាក់ពាក្យអោយបានច្បាស់លាស់ សំរាប់បេក្ខជនដែលមកពីប្រទេសនិងតំបន់ដូចដែលមានខាងក្រោមនេះ។


ប្រទេសនេប៉ាល

ចាប់ផ្តើមពីថ្ងៃទី១៥ខែមេសាឆ្នាំ២០១៦ ដល់​ ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦


ប្រទេសចិន, ហុងកុង, ម៉ាកាវ, តៃវ៉ាន់, កូរ៉េ, វៀតណាមនិងមីយ៉ាន់ម៉ា

ចាប់ផ្តើមពីថ្ងៃទី១៥ខែមេសាឆ្នាំ២០១៦ ដល់​ ថ្ងៃទី២១ខែកក្តដាឆ្នាំ២០១៦ (២) បែបបទនៃការដាក់ពាក្យ ១) បង់ប្រាក់ថ្លៃប្រលងចូលនិងថ្លៃរៀបចំឯកសារទាំងឡាយជាមួយនឹងភ្នាក់ងារចុះឈ្មោះសិក្សាមកកាន់សកលវិទ្យាល័យ បន្ទាប់មកផ្ញើរឯកសារមកកាន់អាស័យដ្ឋានដូចដែលមានខាងក្រោមនេះ។ ២) កំណត់កាលបរិច្ឆេទប្រលងភាសាជប៉ុននិងការសម្ភាសន៍។​ បន្ទាប់ពីរៀបចំឯកសារចុះឈ្មោះសិក្សារួចរាល់ហើយ យើងនឹងកំណត់ទីតាំងនិងកាលបរិច្ឆេទនៃការប្រលង។ ៣) យើងនឹងផ្តល់ដំណឹងដល់បេក្ខជនទាំងអស់អោយដឹងថាពួកគេបានប្រលងជាប់។ យើងនឹងរៀបចំដាក់ពាក្យសុំ លិខិតបញ្ជាក់ ទៅកាន់មន្ទីរអន្តោប្រវេសន៍នៃប្រទេសជប៉ុន។ ៤) បន្ទាប់ពីបានការទទួលស្គាល់ពីមន្ទីរអន្តោប្រវេសន៍ យើងនឹងអោយសាម៉ីខ្លួនដឹងពីរឿងនេះ រួចមកត្រូវបង់ប្រាក់ថ្លៃសិក្សាទៅកាន់គណនីយដែលបានកំណត់។ ៥) បន្ទាប់ពីបានទទួលការបង់ប្រាក់រួចរាល់ យើងនឹងផ្ញើរ"លិខិតបញ្ជាក់"និង"លិខិតអនុញ្ញាតអោយចូលសិក្សា" ទៅកាន់បេក្ខជន និងបន្ទាប់មកពួកគេត្រូវរៀបចំបែបបទដែលចាំបាច់សំរាប់ការសុំទិដ្ឋាការបន្តការសិក្សា។ <អាស័យដ្ឋានទំនាក់ទំនង>
សកលវិទ្យាល័យតូក្យូហ៊្វុគុស៊ិ
សាខាអិកិបឹកឹរុ
4-23-1, Higashi-Ikebukuro, Toshima-ku, Tokyo 170-8426
TEL:+81-3-3987-6602 FAX+81-3-3987-8403
Mail:international@ad.tokyo-fukushi.ac.jp មជ្ឈមណ្ឌលផ្តល់ពត៌មាន
1-1-4, Noritake, Nakamura-ku, Nagoya, Aichi Pref. 453-0014
TEL:+81-52-454-3502 FAX+81-52-454-3505
Mail:nyugaku-nago@ad.tokyo-fukushi.ac.jp

(៣) ឯកសារសំរាប់ការដាក់ពាក្យ


ពាក្យសុំចូលសិក្សា ឯកសាររបស់សាលា។ ត្រូវបំពេញដោយបេក្ខជន។
ប្រវត្តិរូបសង្ខេប ឯកសាររបស់សាលា។ ត្រូវបំពេញដោយបេក្ខជន។
ឯកសារពិនិត្យសុខភាព ឯកសាររបស់សាលា។ ការពិនិត្យសុខភាពត្រូវធ្វើកំឡុងពេល៣ខែមុនការដាក់ពាក្យ។ត្រូវបំពេញដោយមន្ទីរវេជ្ជសាស្រ្តដែលមានការទទួលស្គាល់។ ឯកសារដែលចេញដោយមន្ទីរវេជ្ជសាស្រ្ត(អត្ថន័យដូចគ្នាទៅនឹងឯកសាររបស់សាលា)នឹងត្រូវទទួលស្គាល់ ក្នុងករណីដែលគេមិនព្រមទទួលយកឯកសាររបស់សាលា។
នៅក្នុងឯកសារពិនិត្យសុខភាព មានការថតX-rayសួត ហើយវានឹងត្រូវបំពេញនៅក្នុងក្រដាសពិនិត្យសុខភាព។​ ចំពោះបេក្ខជនមកពីប្រទេសនេប៉ាល់និងវៀតណាម ត្រូវដាក់ហ្វីលមកផង។ បន្ថែមពីនេះទៀត យើងអាចនឹងសុំអោយប្រទេសឬតំបន់ដែលបានកំណត់ផ្សេងទៀត ដាក់ហ្វីលផងដែរ។
ព្រឹត្តិបត្រពិន្ទុ ព្រឹត្តិបត្រពិន្ទុចាប់ពីវិទ្យាល័យ និងចាប់ពីសកលវិទ្យាល័យរហូតដល់កំរិតចុងក្រោយដែលបេក្ខជនបានសិក្សា(ប្រសិនបើមាន)។
សញ្ញាបត្របញ្ចប់ការសិក្សា ឬច្បាប់ដើម សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងសកលវិទ្យាល័យកំរិតចុងក្រោយដែលបេក្ខជនបានសិក្សា(ប្រសិនបើមាន)។ ប្រសិនបើបេក្ខជនកំពុងតែសិក្សា សូមដាក់លិខិតបញ្ជាក់ពីកាលបរិច្ឆេទដែលអ្នកនឹងបញ្ចប់ការសិក្សា។ ករណីដែលបេក្ខជនមកពីប្រទេសចិន សូមដាក់សញ្ញាបត្រច្បាប់ដើម។
សញ្ញាបត្របញ្ជាក់ពីសមត្ថភាពភាសាជប៉ុន
(សញ្ញាបត្របញ្ជាក់ថាកំពុងសិក្សាភាសាជប៉ុន)
ឯកសាររបស់សាលា។ សញ្ញាបត្រដែលបញ្ជាក់ថាអ្នកបានសិក្សាភាសាជប៉ុននៅប្រទេសរបស់ខ្លួន។ ដាច់ខាតត្រូវមានចំនួនម៉ោងនិងរយៈពេលដែលបានសិក្សាភាសាជប៉ុន។
សូមដាក់មកនូវសញ្ញាបត្របញ្ជាក់ពីលទ្ធផលនិងពិន្ទុនៃការប្រលង"JLPT" ឬក៏សញ្ញាបត្រនៃការប្រលងភាសាជប៉ុនផ្សេងៗទៀតដែលអ្នកមាន។
* លិខិតបញ្ជាក់ពីការសិក្សាភាសាដែលចាំបាច់ត្រូវមានចាប់ពី១៥០ម៉ោងឡើងទៅ។
* ប្រសិនបើអ្នកមិនទាន់បានទទួលសញ្ញាបត្រ សូមភ្ជាប់មកជាមួយនូវក្រដាសថតចំលងសាលាកបត្រនៃការប្រលងភាសាជប៉ុន។
លិខិតបញ្ជាក់ពីអ្នកធានាផ្នែកហិរញ្ញវត្ថុ ឯកសាររបស់សាលា។ ត្រូវបំពេញដោយអ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ។
រូបថត(៥សន្លឹក) ទំហំ៤x៣។ រូបនីមួយៗនៃរូបទាំង៥នោះត្រូវតែដូចគ្នា។ ត្រូវសរសេរឈ្មោះនិងប្រទេសនៅពីក្រោយរូបថត ហើយសូមបិត១សន្លឹកនៅលើពាក្យសុំចូលសិក្សា។រូបថតត្រូវថតមុនពេលដាក់ពាក្យរយៈពេល៣ខែ និងថតចំពីមុខ មិនពាក់មួកនិងគ្មានផ្ទៃខាងក្រោយ ហើយរូបថតរបស់បេក្ខជនត្រូវតែច្បាស់។ រូបថតដែលផ្តិតតាមកំព្យូទ័រគឺមិនយកទេ។
ថតចំលងក្រដាសពត៌មានពីការផ្ញើ
រប្រាក់ថ្លៃដាក់ពាក្យចូលសិក្សា
ថតចំលងក្រដាសពត៌មានពីការផ្ញើរប្រាក់ ថ្លៃដាក់ពាក្យចូលសិក្សា(ឧទាហរណ៍ បង្កាន់ដៃបង់ប្រាក់ជាដើម)ដែលចេញដោយធនាគារ។
១០ ថតចំលងលិខិតឆ្លងដែន ថតចំលងគ្រប់ទំព័រលិខិតឆ្លងដែនរាប់បញ្ចូលទាំងទំព័រទទេ នៃលិខិតឆ្លងដែនរបស់បេក្ខជន។ ទំព័រនីមួយៗត្រូវថតចំលងជាក្រដាសA4។
១១ លិខិតបញ្ជាក់ការងារ ករណីដែលបេក្ខជនកំពុងតែធ្វើការងារឬធ្លាប់ធ្វើការនៅប្រទេសរបស់ខ្លួន។
១២ លិខិតធានា ឯកសាររបស់សាលា។ ត្រូវបំពេញដោយអ្នកធានា។
១៣ ថតចំលងសៀវភៅគ្រួសារ ករណីបេក្ខជនមកពីប្រទេសចិនអ្នកត្រូវផ្ញើរមកនូវរូបថតចំលងពីការណែនាំពីសមាជិកគ្រួសារនិងរូបថតគ្រប់ទំព័រទាំងអស់។
ត្រូវតែជាឯកសារដែលត្រូវបានចេញអោយប្រើចុងក្រោយគេ។សំរាប់បេក្ខជនមកពីប្រទេសផ្សេងទៀតត្រូវមានសំបុត្រកំណើតជាដើម។
១៤ គំរោងប្រធានបទស្រាវជ្រាវ ឯកសាររបស់សាលា។ ត្រូវបំពេញប្រធានបទនៃការស្រាវជ្រាវរបស់អ្នកបន្ទាប់ពីចូលថ្នាក់ក្រោយឧត្តម។

<ឯកសារដែលត្រូវដាក់ដោយអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ>
១. ករណីបេក្ខជនជាអ្នកទទួលបន្ទុកហិរញ្ញវត្ថុដោយខ្លួនឯង
លិខិតបញ្ជាក់ពីស្ថានភាពធនាគារ ត្រូវចេញដោយស្ថាប័នធនាគារ។ ត្រូវបង្ហាញពីសមតុល្យសាច់ប្រាក់ដែលមានឈ្មោះរបស់បេក្ខជន។
លិខិតបញ្ជាក់ការងារបច្ចុប្បន្ន ត្រូវចេញដោយស្ថាប័នដែលបេក្ខជនកំពុងបំរើការងារ។ ត្រូវបង្ហាញតួនាទីនិងរយៈពេលធ្វើការរបស់បេក្ខជន។
លិខិតបញ្ជាក់ប្រាក់ចំណូល
(រយៈពេល៣ឆ្នាំ)
ត្រូវចេញដោយស្ថាប័នដែលបេក្ខជនកំពុងបំរើការ។ ត្រូវបង្ហា
ញពីប្រាក់ចំណូលប្រចាំឆ្នាំសំរាប់រយៈពេល៣ឆ្នាំចុងក្រោយ។
លិខិតបញ្ជាក់ទទួលបានប្រាក់អាហារូបករណ៍ សំរាប់តែបេក្ខជនដែលទទួលបានប្រាក់អាហារូបករណ៍។ ត្រូវតែ
បង្ហាញឈ្មោះអ្នកឧបត្ថម្ភ, ចំនួនទឹកប្រាក់និងកំឡុងពេលដែលត្រូវចេញអោយ។ ត្រូវដាក់មកជាមួយក្រដាសវិក័យបត្រជាដើមដែលមានការពន្យល់យ៉ាងលំអិតពីការផ្តល់អាហារូបករណ៍។

២. ករណីដែលបេក្ខជនត្រូវបានអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជាអ្នករស់នៅប្រទេសជប៉ុន
លិខិតបញ្ជាក់ការងាររបស់អ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ករណីដែលអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជាអ្នកគ្រប់គ្រង,នាយកគ្រប់គ្រងឬម្ចាស់ក្រុមហ៊ុនជាដើមនោះ ត្រូវដាក់នូវលិខិតបញ្ជាក់ថាក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ ជំនួសអោយលិខិតបញ្ជាក់ការងារ។
ករណីដែលអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជាអ្នកប្រកបរបរផ្ទាល់ខ្លួនត្រូវដាក់ក្រដាសថតចំលងនៃការត្រឡប់មកវិញនូវពន្ធលើប្រាក់ចំណូល។
2 លិខិតបញ្ជាក់ពន្ធលើប្រាក់ចំណូលរបស់
អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ
(រយៈពេល៣ឆ្នាំ)
ត្រូវចេញដោយការិយាល័យពន្ធដារ ឬសាលាខេត្ត/ក្រុង/ខណ្ឌ។ ត្រូវបង្ហាញពីប្រាក់ចំណូលរបស់អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ។ មិនទទួលយកក្រដាសជូនដំណឹងពីពន្ធកាត់ទុកនោះទេ។
3 លិខិតបញ្ជាក់ពីការស្នាក់នៅរបស់អ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ឯកសារដែលបញ្ជាក់ពីសមាជិកគ្រួសារទាំងអស់របស់អ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ។ ករណីដែលគាត់ជាជនជាតិបរទេសត្រូវមានលិខិតចុះបញ្ជីការស្នាក់នៅដែលបង្ហាញពីសមាជិកគ្រួសារទាំងអស់ ​ និងក្រដាសថតចំលងកាតជនបរទេស។
4 លិខិតបញ្ជាក់ពីត្រារបស់អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ ត្រូវប្រើប្រាស់ត្រាដែលបានចុះបញ្ជីត្រឹមត្រូវនៅលើ"លិខិតឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ"។
5 លិខិតបញ្ជាក់ស្ថានភាពធនាគារ ត្រូវដាក់លិខិតបញ្ជាក់ស្ថានភាពធនាគារត្រូវមានឈ្មោះរបស់អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ។
6 លិខិតបញ្ជាក់ពីទំនាក់ទំនង ត្រូវដាក់ឯកសារដែលបង្ហាញពីទំនាក់ទំនងថាជាគ្រួសារឬសាច់ញាតិជាដើម។


៣. ករណីដែលបេក្ខជនត្រូវបានអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជួយពីក្រៅប្រទេសជប៉ុន

លិខិតបញ្ជាក់ការងារ ត្រូវចេញដោយស្ថាប័នឬអង្គភាពដែលគាត់កំពុងបំរើការ។ ត្រូវបង្ហាញតួនាទីនិងរយៈពេលធ្វើការដែលគាត់បានធ្វើការ។ ករណីដែលគាត់ជាអ្នកគ្រប់គ្រង,នាយកឬម្ចាស់ក្រុមហ៊ុនជាដើមនោះ ត្រូវដាក់នូវលិខិតបញ្ជាក់ថាក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ ឬប័ណ្ណប៉ាតង់ ជំនួសអោយលិខិតបញ្ជាក់ការងារ។
លិខិតបញ្ជាក់ប្រាក់ចំណូលរបស់អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ(រយៈពេល៣ឆ្នាំ) ត្រូវចេញដោយស្ថាប័នដែលគាត់កំពុងបំរើការ។ ត្រូវបង្ហាញពីប្រាក់
ចំណូលប្រចាំឆ្នាំ របស់គាត់។
លិខិតបញ្ជាក់ពីស្ថានភាពធនាគារ ត្រូវចេញដោយស្ថាប័នធនាគារ។ ត្រូវបង្ហាញពីឈ្មោះរបស់អ្នកអ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ។
ករណីដែលប្រាក់ផ្ញើរមកពីប្រទេសចិន ត្រូវភ្ជាប់មកជាមួយនូវការថតចំលងលិខិតបញ្ជាក់ពីគណីយសន្សំផងដែរ។ (ឧទាហរណ៍存款単)
លិខិតបញ្ជាក់ពីទំនាក់ទំនងរវាងបេក្ខជននិងអ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ
(ឧទា.សំបុត្រកំណើត,សៀវភៅគ្រួសារជាដើម)
ឧទាហរណ៍, ឯកសារដែលមានតំលៃស្មើរនឹងសៀវភៅគ្រួសាររបស់ជប៉ុន ឬលិខិតបញ្ជាក់ពីការស្នាក់នៅដែលបញ្ជាក់ពីសមាជិកគ្រួសារទាំងអស់ដែលរស់នៅក្នុងផ្ទះរបស់អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ ឬក៏សំបុត្រកំណើត។
ករណីមកពីប្រទេសចិន ត្រូវមានលិខិតផ្លូវការបង្ហាញពីទំនាក់ទំនងសាច់ញាតិដែលចេញដោយមន្ទីរសាធារណៈ។

*លិខិតបញ្ជាក់ពីធនាគារត្រូវបង្ហាញពីទឹកប្រាក់ដែលមានលទ្ធភាពគ្រប់គ្រាន់សំរាប់ជួយឧបត្ថម្ភដល់ការចំណាយរបស់បេក្ខជន។
*ចំណាំ: ប៉ុន្មានឆ្នាំថ្មីៗនេះការធ្វើអន្តោប្រវេសន៍ចូលប្រទេសជប៉ុនត្រូវបានរឹតបន្តឹងលើការពិនិត្យឯកសារដែលបេក្ខជនបានដាក់ស្នើរសុំទិដ្ឋាការជា «សិស្ស»​​​ ដោយសារតែមានអ្នករស់នៅខុសច្បាប់និងធ្វើការងារខុសច្បាប់នៅប្រទេសជប៉ុនដោយប្រើទិដ្ឋាការជា«សិស្ស»កំពុងកើនឡើងគួរកត់អោយសំគាល់។ ដូច្នេះទើបមន្ទីរអន្តោប្រវេសន៍កំពុងតែស្នើរសុំអោយដាក់នូវឯកសារបន្ថែមមួយចំនួនទៀត សំរាប់បេក្ខជនដែលមកពីប្រទេសឬតំបន់ ដែលមានចំនួនអ្នកធ្វើអន្តោប្រវេសន៍ខុសច្បាប់ច្រើន។


ដំណាក់កាលនៃការប្រលងចូលសិក្សា

ធ្វើការសម្ភាសន៍


ថ្លៃចុះឈ្មោះចូលសិក្សានិងធនាគារដែលបានកំណត

១) ថ្លៃប្រលងចូលសិក្សាគឺ ៣៥,០០០យ៉េន
*ការបង់ប្រាក់ត្រូវធ្វើឡើងដោយបេក្ខជន។ ប្រាក់ដែលបង់ហើយមិនអាចដកវិញបានទេ ទោះបីជាមានហេតុផលឬលទ្ធផលបែបណាក៏ដោយ។ *ការប្រលងចូលសិក្សានឹងត្រូវកំណត់ដោយខាងសាលា។ បន្ទាប់ពីធ្វើការដាក់ពាក្យរួចរាល់ហើយ យើងនឹងផ្តល់ដំណឹងពីកាលបរិច្ឆេទ, ពេលវេលានិងទីកន្លែងដល់បេក្ខជននីមួយៗ។


<និស្សិតស្រាវជ្រាវថ្នាក់ក្រោយឧត្តម>

ខ្ទង់ចំណាយ និស្សិតស្រាវជ្រាវថ្នាក់ក្រោយឧត្តម
ថ្លៃចុះឈ្មោះសិក្សា ១០០,០០០​យ៉េន
ការបញ្ចុះតំលៃ(សំរាប់តែការបង់ផ្តាច់ប៉ុណ្ណោះ) -៣០​,០០០​យ៉េន
ថ្លៃសិក្សា ៤៦០,០០០​យ៉េន
ថ្លៃសំភារៈសិក្សា ៨០,០០០​យ៉េន
ថ្លៃចំណាយផ្សេងៗ ៦០,០០០​យ៉េន
សរុប ៦៧០,០០០​យ៉េន
*សូមបង់ថ្លៃសេវាវេប្រាក់តាមធនាគារដោយខ្លួនឯង។ ជាពិសេសសំរាប់បេក្ខជនដែលនឹងវេប្រាក់មកពីប្រទេសផ្សេងក្រៅពីប្រទេសជប៉ុន អ្នកចាំបាច់ត្រូវចំណាយថ្លៃសេវាវេប្រាក់ដោយខ្លួនឯងទាំងធនាគារនៅប្រទេសរបស់ខ្លួននិងធនាគារនៅប្រទេសជប៉ុន។
*សាច់ប្រាច់ដែលមានរៀបរាប់ខាងលើនេះ នឹងត្រូវបង់ទៅកាន់គណនីយធនាគារដែលបានកំណត់ ក្នុងរយៈមួយសប្តាហ៍បន្ទាប់ពីទទួលបាន"លិខិតអនុញ្ញាត"និង"លិខិតអនុញ្ញាតអោយចូលសិក្សា" ដែលនឹងត្រូវចេញអោយដល់បេក្ខជនដែលបានទទួលជោគជ័យក្នុងការដាក់ពាក្យ បន្ទាប់មកសាលានឹងផ្ញើរឯកសារទាំងនោះតាមប្រៃសនីយ៍រហ័ស។
*បន្ថែមពីលើទឹកប្រាក់ខាងលើនេះ បេក្ខជនចំាបាច់ត្រូវបង់ថ្លៃសៀវភៅ(ប្រហែល២០,០០០យ៉េន,តំលៃអាចប្រែប្រួលរាល់ឆ្នាំ) ហើយថ្លៃធានាររ៉ាប់រងសុខភាពជាតិ(ប្រហែល១១,០០០យ៉េន)ត្រូវបង់បន្ទាប់ពីចូលសិក្សា។ ធនាគារដែលបានកំណត់់


ធនាគារដែលបានកំណត់

សំរាប់បេក្ខជនដែលចូលសិក្សានៅសាខាអិកិបឹកឹរុនិងអិសិសាគី

ធនាគារដែលបានកំណត ឈ្មោះសាខា លេខSWIFT លេខគណនីយ ឈ្មោះគណនីយ
Mizuho Bank Ikebukuro branch
(230)
MHCBJPJT Saving account 2027852 GAKKO HOJIN CHAYA SHIROJIRO KINEN GAKUEN
សំរាប់បេក្ខជនដែលចូលសិក្សានៅសាខាណាហ្គូយ៉ា
ធនាគារដែលបានកំណត ឈ្មោះសាខា លេខSWIFT លេខគណនីយ ឈ្មោះគណនីយ
Mizuho Bank Nagoya branch
(431)
MHCBJPJT Saving account 2588523 GAKKO HOJIN CHAYA SHIROJIRO KINEN GAKUEN


សំរាប់ពត៌មានលំអិតសូមទំនាក់ទំនង សកលវិទ្យាល័យតូក្យូហ្វុគុស៊ិសាខាអិកិបឹកឹរុ

Tokyo University of Social Welfare
Oji campus
3-23-11, Horifune, Kita-ku, Tokyo 114-0004
TEL:+81-3-5960-7426  FAX: +81-3-3981-2533
Mail: ryu-hojin@ad.tokyo-fukushi.ac.jp

Nagoya campus
2-6-10, Marunouchi, Naka-ku, Nagoya, Aichi Pref. 460-0002
TEL: +81-52-684-6000  FAX: +81-52-684-6001
Mail: nyugaku-nago@ad.tokyo-fukushi.ac.jp