Khmer

KHMER

ទ្យាល័យតូក្យូហ្វុគុស

ការណែនាំពីកម្មសិក្សានៅថ្នាក់បរិញ្ញបត្រនិងថ្នាក់ក្រោយឧត្តមនៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ

សកលវិទ្យាល័យតូក្យូហ្វុគុស៊ិ មានគោលបំណងចូលរួមចំណែកក្នុងសង្គមអន្តរជាតិ ហើយយើងកំពុងទទួលយកនិស្សិតបរទេសអោយចូលសិក្សា។ ប្រព័ន្ធអប់រំរបស់យើងឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិតដែលមានដូចជា ការហ្វឹកហាត់ជំនាញភាសាជប៉ុន និងការសិក្សានៅថ្នាក់ឧត្តមសិក្សា និងការស្រាវជ្រាវនៅថ្នាក់ក្រោយឧត្តម។ សាស្ត្រាចារ្យដែលមានជំនាញខ្ពស់កំពុងតែបង្រៀនដល់និស្សិត និងមានអ្នកជំនាញជួយសំរួលដល់ជីវភាពរស់នៅរបស់និស្សិត។ សកលវិទ្យាល័យតូក្យូហ្វុគុស៊ិសាខាណាហ្គូយ៉ា ផ្តល់ជូននូវអាគារស្នាក់សំរាប់និស្សិតដែលមានទីតាំងនៅជិតនឹងអាគារសិក្សា ដែលនិស្សិតបរទេសអាចចាប់ផ្តើមការសិក្សានៅសកលវិទ្យាល័យចាប់តាំងពីថ្ងៃដែលពួកគេបានមកដល់ប្រទេសជប៉ុន។ ម្យ៉ាងទៀត អាគារស្នាក់របស់យើងមានរៀបចំសំភារៈប្រើប្រាស់ក្នុងផ្ទះដូចជា គ្រែ, ទូរទឹកកក, ម៉ាស៊ីនកំដៅម្ហូប និងមានរបស់របរផ្សេងៗទៀត ដូច្នេះនិស្សិតអាចរស់នៅដោយផាសុខភាព ហើយអាចផ្តោតអារម្មណ៍មកលើការសិក្សាយ៉ាងពេញលេញ។

សាខា

អិសិសាគី(ខេត្តហ្គឹមម៉ា), ណាហ្គូយ៉ា(ខេត្តអៃឈិ), អិកិបឹកឹរុ(ទីក្រុងតូក្យូ), អូជិ(ទីក្រុងតូក្យូ)

កម្មវិធីសិក្សា

・កម្មវិធីសិក្សាភាសាជប៉ុនសំរាប់និស្សិតបរទេស (រយៈពេល២ឆ្នាំ)
・ថ្នាក់ឧត្តមសិក្សា
មហាវិទ្យាល័យ ផ្នែក មុខជំនាញ
មហាវិទ្យាល័យអប់រំ ផ្នែកអប់រំ ជំនាញអប់រំ
Major in International Education
វគ្គបង្រៀនភាសាជប៉ុន
មហាវិទ្យាល័យសុខមាលភាពសង្គម ផ្នែកសុខមាលភាពសង្គម ជំនាញសុខមាលភាពសង្គម
ជំនាញថែទាំ
ជំនាញសុខភាពផ្លូវចិត្តនៃសុខមាលភាពសង្គម
Mahor of Social Welfare,psychology
ជំនាញការគ្រប់គ្រងជំនួញនៃសុខមាលភាពសង្គម
ផ្នែកថែទាំកុមារ និងការអប់រំកុមារតូច
មហាវិទ្យាល័យចិត្តវិទ្យា ផ្នែកចិត្តវិទ្យា
・បរិញ្ញាបត្ររង ផ្នែកការសិក្សាពីកុមារ (រយៈពេល៣ឆ្នាំ)
・ក់ក្រោយឧត្តម (មានកម្មវិធីស្រាវជ្រាវសំរាប់ថ្នាក់បណ្ឌិត, បរិញ្ញាបត្រជាន់ខ្ពស់, បណ្ឌិតជាន់ខ្ពស់ សំរាប់និស្សិតអរន្តជាតិ)

ថ្នាក់ក្រោយឧត្តមផ្នែកព្យាបាលចិត្តវិទ្យា (បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តក្នុងការព្យាបាលចិត្តវិទ្យា និងបណ្ឌិតផ្នែកព្យាបាលចិត្តវិទ្យា)

ថ្នាក់ក្រោយឧត្តមផ្នែកសុខមាលភាពសង្គម (បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខមាលភាពសង្គម, បណ្ឌិតផ្នែកសុខមាលភាពសង្គម និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកថែទាំកុមារនៃសុខមាលភាពសង្គម)

ថ្នាក់ក្រោយឧត្តមផ្នែកអប់រំ (បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ)



ទំនាក់ទំនង

ឯកសារទាក់ទងនឹងការដាក់ពាក្យសូមផ្ញើរទៅកាន់អាស័យដ្ឋានខាងក្រោម៖

ការិយាល័យចុះឈ្មោះសិក្សា សាខាអូជិ
3-23-11,Horifune, Kita-ku, Tokyo 114-0004
TEL
+81-3-5960-7426
 FAX+81-3-3981-2533
E-mail
ryu-hojin@ad.tokyo-fukushi.ac.jp

មជ្ឈមណ្ឌលផ្តល់ពត៌មាន
2-6-10, Marunouchi, Naka-ku, Nagoya, Aichi Pref. 460-0002
TEL: +81-52-684-6000  FAX:+81-52-684-6001
E-mail: nyugaku-nago@ad.tokyo-fukushi.ac.jp