Khmer

KHMER

ការផ្លាស់ប្តូរអន្តរជាតិ

ការបណ្តុះបណ្តាលយុវជនជាមួយនឹងទស្សនៈវិស័យបែបសកល

សកលវិទ្យាល័យតូក្យូហ្វុគុស៊ិមានកម្មវិធីសិក្សារយៈពេលខ្លីនៅបរទេស ដូចជាសហរដ្ឋអាមេរិក, ប្រទេសចិន, និងប្រទេសកូរ៉េ ដែលកម្មវិធីនេះមានបំណងបណ្តុះបណ្តាលយុវជនជាមួយនឹងទស្សនៈវិស័យបែបសកល។  ខណៈពេលដែលកំពុងស្នាក់នៅក្នុងសហរដ្ឋអាមេរិក ជាប្រទេសដែលស្ថិតនៅចំកណ្តាលនៃពិភពលោកដែលបានកំណត់នូវស្តង់ដារសកល, ឬប្រទេសចិន ជាប្រទេសដែលមានការលូតលាស់សេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងជំហានដ៏អស្ចារ្យ, ឬប្រទេសកូរ៉េ ជាប្រទេសជិតខាងដែលមានទំនាក់ទំនងល្អជាមួយ ហើយនិស្សិតអាចទំនាក់ទំនងជាមួយមនុស្សជាច្រើនទៀតនិងទទួលបានបទពិសោធន៍ចម្រុះ។ ឆ្លងកាត់តាមការយកបទពិសោធន៍វប្បធម៌បរទេសនេះ អ្នកចូលរួមអាចនឹងពង្រីកទស្សនៈវិស័យរបស់ខ្លួនយ៉ាងទូលំទូលាយគួរអោយកត់សំគាល់។ អ្នកចូលរួមនឹងស្នាក់នៅ ក្នុងអាគារស្នាក់នៅរបស់សកលវិទ្យាល័យល្បីៗនៅលើពិភពលោកដែលមានដូចជា សកលវិទ្យាល័យHarvard, សកលវិទ្យាល័យFordham, សកលវិទ្យាល័យ Hainan Normal, សកលវិទ្យាល័យ Shanghai Normal, សកលវិទ្យាល័យ Kyungdong ជាដើម។ មេរៀននឹងបង្រៀនដោយសាស្រ្តាចារ្យនៅទីនោះ រួចនឹងបកប្រែជាភាសាជប៉ុន។ អ្នកចូលរួមក៏អាចចុះកម្មសិក្សានៅវិទ្យាស្ថានសុខមាលភាពសង្គមនិងកន្លែងថែទាំកុមារនានាផងដែរ។ ឆ្លងកាត់ការចូលរួមស្តាប់ការបង្រៀននិងចុះកម្មសិក្សានៅវិទ្យាស្ថាននានា អ្នកចូលរួមអាចនឹងសិក្សាអំពីការអនុវត្តន៍ក្នុងការថែទាំសុខភាពនាពេលបច្ចុប្បន្ន, សុខមាលភាពសង្គម, ការអប់រំ, និងទទួលបានទាំងទ្រឹស្តីនិងការអនុវត្តន៍នៅក្នុងសុខមាលភាពសង្គម។ នៅគ្រប់កម្មវិធីទាំងអស់ និស្សិតនៅទីនោះដែលអាចនិយាយភាសាជប៉ុននឹងជួយសំរួលដល់អ្នកចូលរួមអោយរីករាយនឹងជីវភាពនៅក្នុងសកលវិទ្យាល័យនៅក្រៅប្រទេស។ បន្ថែមពីការបង្កើតនូវកម្មវិធីចុះកម្មសិក្សានៅបរទេស សកលវិទ្យាល័យតូក្យូហ្វុគុស៊ិក៏មាននិស្សិតបរទេសជាច្រើន។

កម្មវិធីចុះកម្មសិក្សានៅសហរដ្ឋអាមេរិក

សិក្សាពីការថែទាំសុខភាពនិងសុខមាលភាពសង្គមនៅសហរដ្ឋអាមេរិកក្នុងសកលវិទ្យាល័យ Harvard និងសកលវិទ្យាល័យ Fordham

ការស្នាក់នៅក្នុងអាគារស្នាក់នៅក្នុងសកលវិទ្យាល័យHarvard និងសកលវិទ្យាល័យFordhamនិស្សិតដែលចូលរួម នឹងទទួលបានការបង្រៀនពិសេសដោយអ្នកជំនាញផ្នែកសុខភាពជនជាតិអាមេរិកនិងសាស្រ្តាចារ្យថ្នាក់ក្រោយឧត្តម និងចុះកម្មសិក្សានៅមន្ទីរពេទ្យនិងស្ថាប័នសុខមាលភាព។ ការជួបផ្ទាល់ជាមួយនឹងទ្រឹស្តីនិងការអនុវត្តន៍ដ៏ឈានមុខគេ និងទទួលបានបទពិសោធន៍​ "សុខមាលភាពនៅកន្លែងការងារ" ដែលអាចជួយពួកគេនៅពេលអនាគត ពេលដែលពួកគេធ្វើការជាអ្នកជំនាញផ្នែកសុខមាលភាព។


សកលវិទ្យាល័យ Harvard (រយៈពេលប្រហែល២សប្តាហ៍)

សកលវិទ្យាល័យ Harvard ជាសកលវិទ្យាល័យល្បីឈ្មោះដែលមានប្រវត្តិសាស្រ្ត៣៧៤ឆ្នាំ និងវាអាចនិយាយបានថាជាសកលវិទ្យាល័យដែលមានភាពល្បីល្បាញជាងគេក្នុងពិភពលោក។ អ្នកដែលបានបញ្ចប់ការសិក្សាពីទីនោះ បានដើរតួនាទីជាច្រើនក្នុងវិស័យផ្សេងៗក្នុងពិភពលោក។ សកលវិទ្យាល័យ Harvard នៅខេមប្រីត ស្ថិតនៅក្បែរទីក្រុងបូស្តុន ជាកន្លែងដែលអាចអង្កេតពីជីវភាពសកលវិទ្យាល័យជាធម្មតារបស់និស្សិតនៅសហរដ្ឋអាមេរិក។

សកលវិទ្យាល័យ Fordham (រយៈពេលប្រហែល២សប្តាហ៍)

សកលវិទ្យាល័យ Fordham ជាសកលវិទ្យាល័យល្បីឈ្មោះដែលមានប្រវត្តិសាស្រ្ត១៦៩ឆ្នាំ ហើយមានព្រះវិហាររ៉ុមុំាងកាតូលិកសំរាប់បូជាដល់ព្រះយ៉េស៊ូ។ ថ្នាក់ក្រោយឧត្តមនៃសេវាសង្គមគឺត្រូវបានគេចាត់ទុកថាជាសកលវិទ្យាល័យល្អជាងគេមួយ ក្នុងចំណោមសកលវិទ្យាល័យចំនួន១៣០នៅក្នុងសហរដ្ឋអាមេរិក ដែលមានថ្នាក់ក្រោយឧត្តមវិស័យសុខមាលភាព។ សកលវិទ្យាល័យមានទីតាំងស្ថិតនៅចំកណ្តាលនៃទីក្រុងញ៉ូវយក។

ការផ្លាស់ប្តូរអន្តរជាតិនៅក្នុងប្រទេសកូរ៉េ

សិក្សានៅសកលវិទ្យាល័យដ៏ស្រស់ស្អាតនៅទីក្រុងសុកចូ ដែលជាតំបន់រមណីយដ្ឋានល្បីឈ្មោះនៅភាគឦសាន

ទីក្រុងសុកចូ នៅក្នុងខេត្តកាងវុនដែលហ៊ុមព័ទ្ធទៅដោយសមុទ្រជប៉ុននិងភ្នំសូរាក់សាន ហើយវាត្រូវបានចាត់ទុកជាទីរមណីយដ្ឋានដ៏ល្បីមួយក្នុងចំណោមរមណីយដ្ឋានល្បីៗនៅក្នុងប្រទេសកូរ៉េ។ អ្នកចូលរួមនឹងស្នាក់នៅ ក្នុងសកលវិទ្យាល័យ Kyungdong ដែលជាសកលវិទ្យាល័យដ៏ស្រស់ស្អាតដែលហ៊ុមព័ទ្ធដោយទេសភាពបរិស្ថានល្អ ដែលមានអំណោយផលដល់ការសិក្សាភាសាកូរ៉េនិងទំនាក់ទំនងជាមួយនិស្សិតកូរ៉េ។ អ្នកចូលរួមក៏អាចរីករាយនឹងការទស្សនាចរនៅក្នុងទីក្រុងសុកចូនិងទីក្រុងសេអ៊ូលកំឡុងពេលស្នាក់នៅរយៈពេល៨ថ្ងៃ។