កម្មវិធីសិក្សាភាសាជប៉ុននៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ
Japanese Language Program
រយៈពេលសិក្សានិងកាលបរិច្ឆេទសំរាប់ការចុះឈ្មោះ
សាខា
លក្ខណៈពិសេសរបស់កម្មវិធីសិក្សា
កម្មវិធីសិក្សាភាសាជប៉ុននៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ គឺជាកម្មវិធីសិក្សាត្រៀមមួយ សំរាប់និស្សិតបរទេសដែលមានបំណងចង់បន្តចូលសិក្សានៅសកលវិទ្យាល័យតូក្យូហ្វុគុស៊ិ។ និស្សិតរំពឹងថាអាចនឹងទទួលបានសមត្ថភាពភាសាជប៉ុន(ជាពិសេសក្នុងការអាននិងការសរសេរ) ដែលជាតម្រូវការមួយ នៅពេលពួកគេសិក្សានៅសកលវិទ្យាល័យនៅក្នុងប្រទេសជប៉ុន។ កម្មវិធីនេះក៏បានផ្តល់អោយនិស្សិតនូវឪកាស ដើម្បីអោយពួកគេបានយល់កាន់តែជ្រាលជ្រៅអំពីប្រទេសជប៉ុន តាមរយៈសង្គម, ឧស្សាហកម្ម និងវប្បធម៌។ កម្មវិធីសិក្សានេះមាន២ឆមាស ហើយតម្រូវអោយនិស្សិតសិក្សា២វគ្គ ក្នុងមួយឆ្នាំ គឺនៅរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។ គ្រូបង្រៀនដែលមានបទពិសោធន៍របស់ពួកយើងនឹងបង្កើតនូវការសន្ទនាឆ្លើយឆ្លង ឧទាហរណ៍ដូចជា ការពិភាក្សាជាក្រុមនៅក្នុងថ្នាក់រៀន ដែលធ្វើឡើងអាស្រ័យទៅតាមសមត្ថភាពរបស់សិស្សនីមួយៗ។
ពត៌មានទាក់ទងនឹងការចុះឈ្មោះ
១. លក្ខខណ្ឌសំរាប់ការដាក់ពាក្យ
(២) អ្នកដែលមានសមត្ថភាពភាសាជប៉ុន នៃការប្រលងសមត្ថភាពភាសាជប៉ុន"JLPT"ចាប់ពីកំរិតN5ឡើងទៅ និងការប្រលងបណ្តាញសកល"GNK"ចាប់ពីកំរិតដំបូងឡើងទៅ ឬក៏ការប្រលង"J-Test"ចាប់ពីកំរិត F ឡើងទៅ។
៣. បែបបទនៃការដាក់ពាក្យ
(១) បង់ប្រាក់ថ្លៃប្រលងចូលនិងថ្លៃរៀបចំឯកសារទាំងឡាយ ជាមួយនឹងភ្នាក់ងារចុះឈ្មោះសិក្សាមកកាន់សកលវិទ្យាល័យ បន្ទាប់មកផ្ញើរឯកសារមកកាន់អាស័យដ្ឋានដូចដែលមានខាងក្រោមនេះ។
(២) កំណត់កាលបរិច្ឆេទប្រលងភាសាជប៉ុននិងការសម្ភាសន៍។ បន្ទាប់ពីរៀបចំឯកសារ ចុះឈ្មោះសិក្សារួចរាល់ហើយ យើងនឹងកំណត់ទីតាំងនិងកាលបរិច្ឆេទនៃការប្រលង។
(៣) យើងនឹងផ្តល់ដំណឹងដល់បេក្ខជនទាំងអស់អោយដឹងថាពួកគេបានប្រលងជាប់។ យើងនឹងរៀបចំដាក់ពាក្យសុំលិខិតបញ្ជាក់ទៅកាន់មន្ទីរអន្តោប្រវេសន៍នៃប្រទេសជប៉ុន។
(៤) បន្ទាប់ពីការទទួលស្គាល់ពីមន្ទីរអន្តោប្រវេសន៍ យើងនឹងអោយសាម៉ីខ្លួនដឹងពីរឿងនេះ រួចមកត្រូវបង់ប្រាក់ថ្លៃសិក្សាទៅកាន់គណនីយដែលបានកំណត់។
(៥) បន្ទាប់ពីបានទទួលការបង់ប្រាក់រួចរាល់ យើងនឹងផ្ញើរ"លិខិតបញ្ជាក់" និង "លិខិតអនុញ្ញាតអោយចូលសិក្សា" ទៅកាន់បេក្ខជន និងបន្ទាប់មកពួកគេត្រូវរៀបចំបែបបទដែលចាំបាច់សំរាប់ការសុំទិដ្ឋាការបន្តការសិក្សា។
<អាស័យដ្ឋានទំនាក់ទំនង>
សកលវិទ្យាល័យតូក្យូហ៊្វុគុស៊ិ
សាខាអិកិបឹកឹរុ
4-23-1, Higashi-Ikebukuro, Toshima-ku, Tokyo 170-8426
TEL:+81-3-3987-6602 FAX+81-3-3987-8403
Mail:international@ad.tokyo-fukushi.ac.jp
មជ្ឈមណ្ឌលផ្តល់ពត៌មាន
1-1-4, Noritake, Nakamura-ku, Nagoya, Aichi Pref. 453-0014
TEL:+81-52-454-3502 FAX+81-52-454-3505
Mail:nyugaku-nago@ad.tokyo-fukushi.ac.jp
៤. ឯកសារសំរាប់ការដាក់ពាក្យ
១ | ពាក្យសុំចូលសិក្សា | ឯកសាររបស់សាលា។ ត្រូវបំពេញដោយបេក្ខជន។ |
២ | ប្រវត្តិរូបសង្ខេប | ឯកសាររបស់សាលា។ ត្រូវបំពេញដោយបេក្ខជន។ |
៣ | ឯកសារពិនិត្យសុខភាព | ឯកសាររបស់សាលា។ ការពិនិត្យសុខភាពត្រូវធ្វើកំឡុងពេល៣ខែមុនការដាក់ពាក្យ។ត្រូវបំពេញដោយមន្ទីរវេជ្ជសាស្រ្តដែលមានការទទួលស្គាល់។ ឯកសារដែលចេញដោយមន្ទីរវេជ្ជសាស្រ្ត(អត្ថន័យដូចគ្នាទៅនឹងឯកសាររបស់សាលា)នឹងត្រូវទទួលស្គាល់ ក្នុងករណីដែលគេមិនព្រមទទួលយកឯកសាររបស់សាលា។ នៅក្នុងឯកសារពិនិត្យសុខភាព មានការថតX-rayសួត ហើយវានឹងត្រូវបំពេញនៅក្នុងក្រដាសពិនិត្យសុខភាព។ ចំពោះបេក្ខជនមកពីប្រទេសនេប៉ាល់និងវៀតណាម ត្រូវដាក់ហ្វីលមកផង។ បន្ថែមពីនេះទៀត យើងអាចនឹងសុំអោយប្រទេសឬតំបន់ដែលបានកំណត់ផ្សេងទៀត ដាក់ហ្វីលផងដែរ។ |
៤ | ព្រឹតិបត្រពិន្ទុ | ព្រឹតិបត្រពិន្ទុចាប់ពីវិទ្យាល័យ និងចាប់ពីសកលវិទ្យាល័យរហូតដល់កំរិតចុងក្រោយដែលបេក្ខជនបានសិក្សា(ប្រសិនបើមាន)។ |
៥ | សញ្ញាបត្របញ្ចប់ការសិក្សា ឬច្បាប់ដើម | សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងសកលវិទ្យាល័យកំរិតចុងក្រោយដែលបេក្ខជនបានសិក្សា(ប្រសិនបើមាន)។ ប្រសិនបើបេក្ខជនកំពុងតែសិក្សា សូមដាក់លិខិតបញ្ជាក់ពីកាលបរិច្ឆេទដែលអ្នកនឹងបញ្ចប់ការសិក្សា។ ករណីដែលបេក្ខជនមកពីប្រទេសចិន សូមដាក់សញ្ញាបត្រច្បាប់ដើម។ |
៦ | សញ្ញាបត្របញ្ជាក់ពីសមត្ថភាពភាសាជប៉ុន (សញ្ញាបត្របញ្ជាក់ថាកំពុងសិក្សាភាសាជប៉ុន) |
ឯកសាររបស់សាលា។ សញ្ញាបត្រដែលបញ្ជាក់ថាអ្នកបានសិក្សាភាសាជប៉ុននៅប្រទេសរបស់ខ្លួន។ ដាច់ខាតត្រូវមានចំនួនម៉ោងនិងរយៈពេលដែលបានសិក្សាភាសាជប៉ុន។ សូមដាក់មកនូវសញ្ញាបត្របញ្ជាក់ពីលទ្ធផលនិងពិន្ទុនៃការប្រលង"JLPT" ឬក៏សញ្ញាបត្រនៃការប្រលងភាសាជប៉ុនផ្សេងៗទៀតដែលអ្នកមាន។ * លិខិតបញ្ជាក់ពីការសិក្សាភាសាដែលចាំបាច់ត្រូវមានចាប់ពី១៥០ម៉ោងឡើងទៅ។ * ប្រសិនបើអ្នកមិនទាន់បានទទួលសញ្ញាបត្រ សូមភ្ជាប់មកជាមួយនូវក្រដាសថតចំលងសាលាកបត្រនៃការប្រលងភាសាជប៉ុន។ |
៧ | លិខិតបញ្ជាក់ពីអ្នកធានាផ្នែកហិរញ្ញវត្ថុ | ឯកសាររបស់សាលា។ ត្រូវបំពេញដោយអ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ។ |
៨ | រូបថត(៥សន្លឹក) | ទំហំ៤x៣។ រូបនីមួយៗនៃរូបទាំង៥នោះត្រូវតែដូចគ្នា។ ត្រូវសរសេរឈ្មោះនិងប្រទេសនៅពីក្រោយរូបថត ហើយសូមបិត១សន្លឹកនៅលើពាក្យសុំចូលសិក្សា។រូបថតត្រូវថតមុនពេលដាក់ពាក្យរយៈពេល៣ខែ និងថតចំពីមុខ មិនពាក់មួក និងគ្មានផ្ទៃខាងក្រោយ ហើយរូបថតរបស់បេក្ខជនត្រូវតែច្បាស់។ រូបថតដែលផ្តិតតាមកំព្យូទ័រគឺមិនទទួលទេ។ |
៩ | ថតចំលងលិខិតឆ្លងដែន | ថតចំលងគ្រប់ទំព័រលិខិតឆ្លងដែនរាប់បញ្ចូលទាំងទំព័រទទេ នៃលិខិតឆ្លងដែនរបស់បេក្ខជន។ ទំព័រនីមួយៗត្រូវថតចំលងជាក្រដាសA4។ |
១០ | លិខិតបញ្ជាក់ការងារ | ករណីដែលបេក្ខជនកំពុងតែធ្វើការងារឬធ្លាប់ធ្វើការនៅប្រទេសរបស់ខ្លួន។ |
១១ | លិខិតធានា | ឯកសាររបស់សាលា។ ត្រូវបំពេញដោយអ្នកធានា។ |
១២ | ថតចំលងសៀវភៅគ្រួសារ | ករណីបេក្ខជនមកពីប្រទេសចិនអ្នកត្រូវផ្ញើរមកនូវរូបថតចំលងពីការណែនាំពីសមាជិកគ្រួសារនិងរូបថតគ្រប់ទំព័រទាំងអស់។ ត្រូវតែជាឯកសាដែលត្រូវបានចេញអោយប្រើចុងក្រោយគេ។សំរាប់បេក្ខជនមកពីប្រទេសផ្សេងត្រូវមានសំបុត្រកំណើតជាដើម។ |
<ឯកសារដែលត្រូវដាក់ដោយអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ>
១. ករណីបេក្ខជនជាអ្នកទទួលបន្ទុកហិរញ្ញវត្ថុដោយខ្លួនឯង
១ | លិខិតបញ្ជាក់ពស្ថានភាពធនាគារ | ត្រូវចេញដោយស្ថាប័នធនាគារ។ ត្រូវបង្ហាញពីសមតុល្យសាច់ប្រាក់ដែលមានឈ្មោះរបស់បេក្ខជន។ |
២ | លិខិតបញ្ជាក់ការងារបច្ចុប្បន្ន | ត្រូវចេញដោយស្ថាប័នដែលបេក្ខជនកំពុងបំរើការងារ។ ត្រូវបង្ហាញតួនាទីនិងរយៈពេលធ្វើការរបស់បេក្ខជន។ |
៣ | លិខិតបញ្ជាក់ប្រាក់ចំណូល (រយៈពេល៣ឆ្នាំ) |
ត្រូវចេញដោយស្ថាប័នដែលបេក្ខជនកំពុងបំរើការ។ ត្រូវបង្ហា ញពីប្រាក់ចំណូលប្រចាំឆ្នាំសំរាប់រយៈពេល៣ឆ្នាំចុងក្រោយ។ |
៤ | លិខិតបញ្ជាក់ទទួលបានប្រាក់អាហារូបករណ៍ | សំរាប់តែបេក្ខជនដែលទទួលបានប្រាក់អាហារូបករណ៍។ ត្រូវតែ បង្ហាញឈ្មោះអ្នកឧបត្ថម្ភ, ចំនួនទឹកប្រាក់និងកំឡុងពេលដែលត្រូវចេញអោយ។ ត្រូវដាក់មកជាមួយក្រដាសវិក័យបត្រជាដើមដែលមានការពន្យល់យ៉ាងលំអិតពីការផ្តល់អាហារូបករណ៍។ |
១ |
លិខិតបញ្ជាក់ការងាររបស់អ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ | ករណីដែលអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជាអ្នកគ្រប់គ្រង,នាយកគ្រប់គ្រងឬម្ចាស់ក្រុមហ៊ុនជាដើមនោះ ត្រូវដាក់នូវលិខិតបញ្ជាក់ថាក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ ជំនួសអោយលិខិតបញ្ជាក់ការងារ។ ករណីដែលអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជាអ្នកប្រកបរបរផ្ទាល់ខ្លួនត្រូវដាក់ក្រដាសថតចំលងនៃការត្រឡប់មកវិញនូវពន្ធលើប្រាក់ចំណូល។ |
២ | លិខិតបញ្ជាក់ពន្ធលើប្រាក់ចំណូលរបស់ អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ (រយៈពេល៣ឆ្នាំ) |
ត្រូវចេញដោយការិយាល័យពន្ធដារ ឬសាលាខេត្ត/ក្រុង/ខណ្ឌ។ ត្រូវបង្ហាញពីប្រាក់ចំណូលរបស់អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ។ មិនទទួលយកក្រដាសជូនដំណឹងពីពន្ធកាត់ទុកនោះទេ។ |
៣ | លិខិតបញ្ជាក់ពីការស្នាក់នៅរបស់អ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ | ឯកសារដែលបញ្ជាក់ពីសមាជិកគ្រួសារទាំងអស់របស់អ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ។ ករណីដែលគាត់ជាជនជាតិបរទេសត្រូវមានលិខិតចុះបញ្ជីការស្នាក់នៅដែលបង្ហាញពីសមាជិកគ្រួសារទាំងអស់ និងក្រដាសថតចំលងកាតជនបរទេស។ |
៤ | លិខិតបញ្ជាក់ពីត្រារបស់អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ | ត្រូវប្រើប្រាស់ត្រាដែលបានចុះបញ្ជីត្រឹមត្រូវនៅលើ"លិខិតឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ"។ |
៥ | លិខិតបញ្ជាក់ស្ថានភាពធនាគារ | ត្រូវដាក់លិខិតបញ្ជាក់ស្ថានភាពធនាគារត្រូវមានឈ្មោះរបស់អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ។ |
៦ | លិខិតបញ្ជាក់ពីទំនាក់ទំនង | ត្រូវដាក់ឯកសារដែលបង្ហាញពីទំនាក់ទំនងថាជាគ្រួសារឬសាច់ញាតិជាដើម។ |
១ |
លិខិតបញ្ជាក់ការងារ | ត្រូវចេញដោយស្ថាប័នឬអង្គភាពដែលគាត់កំពុងបំរើការ។ ត្រូវបង្ហាញតួនាទីនិងរយៈពេលធ្វើការដែលគាត់បានធ្វើការ។ ករណីដែលគាត់ជាអ្នកគ្រប់គ្រង,នាយកឬម្ចាស់ក្រុមហ៊ុនជាដើមនោះ ត្រូវដាក់នូវលិខិតបញ្ជាក់ថាក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ ឬប័ណ្ណប៉ាតង់ ជំនួសអោយលិខិតបញ្ជាក់ការងារ។ |
២ | លិខិតបញ្ជាក់ប្រាក់ចំណូលរបស់អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ(រយៈពេល៣ឆ្នាំ) | ត្រូវចេញដោយស្ថាប័នដែលគាត់កំពុងបំរើការ។ ត្រូវបង្ហាញពីប្រាក់ ចំណូលប្រចាំឆ្នាំ របស់គាត់។ |
៣ | លិខិតបញ្ជាក់ពីស្ថានភាពធនាគារ | ត្រូវចេញដោយស្ថាប័នធនាគារ។ ត្រូវបង្ហាញពីឈ្មោះរបស់អ្នកអ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ។ ករណីដែលប្រាក់ផ្ញើរមកពីប្រទេសចិន ត្រូវភ្ជាប់មកជាមួយនូវការថតចំលងលិខិតបញ្ជាក់ពីគណនីយសន្សំផងដែរ។ (ឧទាហរណ៍存款単) |
៤ | លិខិតបញ្ជាក់ពីទំនាក់ទំនងរវាងបេក្ខជននិងអ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត ្ថុ(ឧទា.សំបុត្រកំណើត,សៀវភៅគ្រួសារជាដើម) |
ឧទាហរណ៍, ឯកសារដែលមានតំលៃស្មើរនឹងសៀវភៅគ្រួសាររបស់ជប៉ុន ឬលិខិតបញ្ជាក់ពីការស្នាក់នៅដែលបញ្ជាក់ពីសមាជិកគ្រួសារទាំងអស់ដែលរស់នៅក្នុងផ្ទះរបស់អ្នកឧបត្ថម្ភផ្នែកហិរិញ្ញវត្ថុ ឬក៏សំបុត្រកំណើត។ ករណីមកពីប្រទេសចិន ត្រូវមានលិខិតផ្លូវការបង្ហាញពីទំនាក់ទំនងសាច់ញាតិដែលចេញដោយមន្ទីរសាធារណៈ។ |
*ចំណាំ: ប៉ុន្មានឆ្នាំថ្មីៗនេះការធ្វើអន្តោប្រវេសន៍ចូលប្រទេសជប៉ុនត្រូវបានរឹតបន្តឹងលើការពិនិត្យឯកសារដែលបេក្ខជនបានដាក់ស្មើសុំទិដ្ឋាការជា «សិស្ស» តាំងពីមានអ្នករស់នៅខុសច្បាប់និងធ្វើការងារខុសច្បាប់នៅប្រទេសជប៉ុនដោយប្រើទិដ្ឋាការជា«សិស្ស»កំពុងកើនឡើងគួរកត់អោយសំគាល់។ដូច្នេះទើបមន្ទីរអន្តោប្រវេសន៍កំពុងតែស្នើរសុំអោយដាក់នូវឯកសារបន្ថែមមួយចំនួនទៀត សំរាប់បេក្ខជនដែលមកពីប្រទេសឬតំបន់ ដែលមានចំនួនអ្នកធ្វើអន្តោប្រវេសន៍ខុសច្បាប់ច្រើន។